RSS

ផ្អាកការ Post លំហាត់!!

ចាប់ពីពេលនេះទៅខ្ញុំសូមផ្អាកការ Post លំហាត់ជាបណ្តោះអាសន្នព្រោះតែខ្ញុំបាទជាប់រវល់!!!

បើសិនលោកអ្នកមានពេលសូមមេត្តាជួយស្រាយលំហាត់ដែលខ្ញុំ​ Post នេះឲ្យអស់ផង!!

សូមអរគុណ!!!

 

រ៉ក

រូបភាពបង្ហាញពីប្រព័ន្ធដែលរួមមានវត្ថុនិងខ្សែរពួរ។ម៉ាសនៃវត្ថុ 1​និង 2 ត្រូវបានគេស្គាល់គឺ {{m}_{1}}=4kg, និង {{m}_{2}}=6kg។ចូរសិក្សាចន្លោះនៃលក្ខខណ្ធអាស្រ័យនឹង m3 ដើម្បីឲ្យវត្ថុទី​ 3នេះមានលំនឹង?​ម៉ាសខ្សែនិងរ៉កមិនគិតហើយឧបមាថាគ្មានកកិតរវាងរ៉កនិងខ្សែរ។

 

លំហាត់មេកានិច

ចូររកសំទុះនៃវត្ថុ1 និង 2 ហើយនិងតំនឹងខ្សែរនៅកនុងប្រព័ន្ធដូចរូប។ម៉ាសនៃវត្ថុ 1, 2, 3, និង​4​ គឺ​​ {{M}_{1}}, {{M}_{2}}, {{m}_{1}}, {{m}_{2}} រៀងគ្នា។បើវត្ថុ 3 និង​ 4 ភ្ជាប់ទៅនឹងវត្ថុ 1 និង​ 2 ដោយមិនចងទៅនឹងវត្ថុតាមខ្សែដេករឺឈរ។ខ្សែរមិនគិតម៉ាសនិងមិនយឺតហើយគ្មានកកិតរវាងវត្ថុនិងកំរាល។

 

កាប៉ាស៊ីតេសមមូល

 

 

 

 

 

 

កំនត់រកកាប៉ាស៊ីតេសមមូលនៃបង្គុំខ្សែមិនកំនត់មួយដូចរូប។កុងដុងសាទ័រនីមួយៗមានកាប៉ាស៊ីតេស្មើគ្នាគឺ C ។

 

 

 

រេស៊ីស្តង់សមមួលថ្មី!!

1)​.ផ្នែកនីមួយៗនៃជ្រុងរបស់ជណ្តើរផ្កាយ​ “leading to the sky” ដូចក្នុងរូបមានរេស៊ីស្តង់ R ។រករេស៊ីស្តង់សមមួលចន្លោះA និង B

 

ឌីណាមិច

វត្ថុតូចមួយមានម៉ាស m ត្រូវបានគេដាក់លើបន្ទះក្តារមួយដែលអាចធ្វើចលនាដោយគ្មានកកិតលើប្លង់ដេកដូចរូប។ម៉ាសនៃបន្ទះក្តារគឺ M ហើយមានប្រវែង L ។មេគុណកកិតរវាងបន្ទះក្តារនិងវត្ថុគឺ k ។
1) តើគេត្រូវប្រើកំលាំងថេរ Fo ប៉ុន្មានដើម្បីឲ្យវត្ថុរអិលចុះក្រោមពីបន្ទះក្តារ?
2) បើ Fo=3mg, កំនត់រយះពេលដែលវត្ថុរអិលចុះក្រោមពីបន្ទះក្តារ?
 

ប្រព័ន្ទរ៉កចល័ត

កំនត់សំទុះនៃ m1, m2, m3 បើគេដឹងថា m1=2kg, m2=8kg, និង m3=1kg។ម៉ាសរ៉កនិងខ្សែមិនគិត។

 

 

 

 

 

 

 

 

ទាញយកចំលើយនៅទីនេះ​ !!!